ឧបទ្ទវហេតុ បាក់ស្ពានឈើ វៀងស្ពានថ្មថ្មី នៅស្រុកសៀមប៉ាង បណ្ដាលអោយ យោធិន០២រូប ធ្លាក់ទៅតាមទឹកខណៈទឹកកំពុងតែហូរខ្លាំង (មានវីដេអូ)


មានអ្នកលេងបណ្តាញសង្គ​ម ហ្វេសប៊ុកជាច្រើនបានធ្វើការចែករំលែកវីដេអូមួយ បង្ហាញពីសកម្មភាពបុរសសពីរនាក់ កំពុងតែជិះម៉ូតូកាត់ផ្លូវដែលមានទឹកហូរខ្លាំងពីខាងក្រោម ហើយក៏បាក់ដី បណ្តាលឲ្យអ្នកទាំងពីនាក់ ធ្លាក់ទៅក្នុងទឹកដែលកំពុងតែហូរ។
បើយោងតាមគណនី ហ្វេសប៊ុក  ដែលមានឈ្មោះថា "អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង" បានបង្ហោះសារថា "ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ សូមចូលរួមសោកស្តាយជាពន់ពេកចំពោះការបាត់ខ្លួនយោធិន០២រូបបំរើការងារជួរមុខ ដែលជួបគ្រោះថ្នាក់ឧបទ្ទវហេតុបាក់ស្ពាន់ឈើវៀងស្ពានថ្មថ្មី នៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលីវេលាម៉ោង៩ជាងពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយមកទាល់ព្រឹកនេះក៏រកមិនទាន់ឃើញនៅឡើយ!





សូមពុកម៉ែកបងប្អូន ដែលរស់នៅតាមដងទន្លេសេកុង មានឃុំថ្មកែវ ឃុំ សន្តិភាព ឃុំសេកុង និងស្រែសំបូរ ប៉ែកខាងក្រោមសូមជួយស្វែងរក និងសំឡឹងមើលនៅតាមដងទន្លេងផងក្រែងជួបប្រទះ និងសូមរាយការណ៍ជាបន្ទាន់ផងលេងទូរសព្ទ័ប្រចាំបញ្ជាអធិការដ្ឋាន នគរបាលស្រុកសៀមប៉ាង 0977780199 និងលេខរបស់លោកអធិការនគរបាលស្រុក 0883 88 88 56 !
ជនរកគ្រោះមានឈ្មោះ៖
_ គីណាក់ ដាលី ភេទប្រុស
_ សុខ វ៉ាន់ឌី ភេទប្រុស
អ្នកទាំងពីរនៅបំរើការ នៅវិរៈកាំភ្លើងធំ ទីបញ្ជាការ យុទ្ធភូមិភាគទី១។
វីដេអូ៖


Subscribe for our Newsletter

RE-IMAGINING THE WAY
Back to top