មេឃកំពុងភ្លៀងកុំចេញក្រៅអី មួយករណីទៀតហើយ រន្ទះបាញ់ស្លាប់២នាក់ ពេលឃ្វាលក្របី
កំពង់ឆ្នាំង÷ នៅល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ នៅភូមិថ្នល់ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានធ្លាក់ភ្លៀងមួយមេ មានករណីរន្ទះបាញ់ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ ក្នុងពេលឃ្វាលក្របី នៅចំការដំឡូងការដ្ឋានចិន ខាងលិចភូមិថ្នល់។ ជនរងគ្រោះទាំងពីរនាក់គឺ ១.ឈ្មោះសាន ភេទប្រុស អាយុ64ឆ្នាំ និងម្នាក់ទៀតឈ្មោះ នៅ ភេទប្រុស អាយុ22ឆ្នាំ។
សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលមេឃភ្លៀង រឺ ក៏កំពុងភ្លៀង គួរកុំចេញក្រៅផ្ទះ កុំនៅក្រោមដើមឈើ រឺក៏កុំដើរតាមវាលផ្សេងៗ ជៀសវាងមានករណីដូចខាងលើ។
ប្រភព៖ Friday Daily News
សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលមេឃភ្លៀង រឺ ក៏កំពុងភ្លៀង គួរកុំចេញក្រៅផ្ទះ កុំនៅក្រោមដើមឈើ រឺក៏កុំដើរតាមវាលផ្សេងៗ ជៀសវាងមានករណីដូចខាងលើ។
ប្រភព៖ Friday Daily News