ពេលនេះអនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ បានចេញមកបកស្រាយហើយថា ផ្លូវគោកចែកចេញជា ២ប្រភេទតែប៉ុណ្ណោះ និងសំណូមពរឲ្យមានការកែតម្រូវ


កាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលក្រោយពីមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនបានចូលទៅខមមិន កម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia ក្រោយពីកម្មវិធីនេះល្បងប្រាជ្ញានេះ​បានដាក់សំណួរថាយោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ។ 


ក្នុងនោះផងដែរ បេក្ខជនដែលចូលរួមលេង លោកកៅ សីហា​ បានជ្រើសរើសចម្លើយ២ប្រភេទគឺមានលូវថ្នល់ និងផ្នូវដែក ប៉ុន្តែចម្លើយនោះបែរជាមិនត្រឹមត្រូវនោះទេ ដោយចម្លើយដែលត្រឹមត្រូវគឺមាន ៣ប្រភេទ គឺ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។


  ទាក់ទងនឹងរឿងនេះ លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ចូន តាមរយៈទំព័រហ្វេសបុករបស់លោក បានធ្វើការបក ស្រាយ ផ្លូវគោកចែកចេញជា ២ប្រភេទតែប៉ុណ្ណោះ និងស្នើរសុំឲ្យមានកែតម្រូវ ដើម្បីកុំឲ្យមានការយល់ច្រលំ។ ខាងក្រោមនេះជាសំណេរបកស្រាយរបស់លោក តាមរយៈទំព័រហ្វេសបុកផ្លូវការ ៖ ចូរស្វែងយល់ពីផ្លូវ(តាមច្បាប់) ដើម្បីជៀសវាងការបកស្រាយខុស ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖
១).ផ្លូវថ្នល់ និង
 ២).ផ្លូវដែក 
ផ្លូវថ្នល់ចែកចេញជា ៤ប្រភេទទៀតគឺ៖
១). ផ្លូវជាតិ
២). ផ្លូវខេត្ត
៣). ផ្លូវលំ(ផ្លូវជនបទ) និង 
៤). ផ្លូវរុក្ខបាល 
ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖
១). ផ្លូវគោក
២). ផ្លូវទឹក និង
៣). ផ្លូវអាកាស ។ 
អ្នកបកស្រាយខុស សូមកែតម្រូវផង ដើម្បីកុំអោយមានការយល់ច្រឡំដល់មហាជន..!!
 ដោយរាប់អាន

Subscribe for our Newsletter

RE-IMAGINING THE WAY
Back to top