ពីរខេត្តដែលនឹងទទួលរងនូវ ឥទ្ធិពលនៃខ្យល់មូសុងនិរតី ចាប់ពី​ ថ្ងៃទី ៣-៦ ខែសីហា ឆ្នាំ2019 សូមធ្វើការត្រៀមខ្លួន



ភ្នំពេញ÷ ដោយយោងទៅតាម គេហទំព័រហ្វេសបុកផ្លូវការរបស់ ក្រសួងធនធានទឹកនិងឧតុនិយម និង សេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ ចុះផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី ៣ កើត ខែស្រាពណ៍ ព.ស ២៥៦៣ ដែលត្រូវ និងថ្ងៃទី 3 ខែ សីហា ឆ្នាំ 2019 បានអោយដឹងថា ខេត្តចំនួនពីរ នឹងរងនៅឥទ្ធិពលនៃខ្យល់មូសុងនិរតី ចាប់ពី​ ថ្ងៃទី ៣-៦ ខែសីហា ឆ្នាំ2019​ ដែលនឹងមានភ្លៀង និងខ្យល់ខ្លាំង គឺ ខេត្តកោះកុង និង ខេត្តព្រះសីហនុ។ គួរកត់សំគាល់ថាឥទ្ធិពលនៃខ្យល់មូសុងនិរតីនេះ នឹងបង្ករអោយមាន៖

១. ការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ ៤។

២. ខ្យល់មានល្បឿនខ្លាំងពី ១៥-២០ ម៉ែត្រក្នុងមួយវិនាទី។

៣. រលកមានកម្ពស់ពី ១-២ ម៉ែត្រ ។

អាស្រ័យហេតុនេះបងប្អូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនអ្នកនេសាទ សូមមេត្តាមានការប្រុងប្រយ័ត្នទាំងអស់គ្នា។











Subscribe for our Newsletter

RE-IMAGINING THE WAY
Back to top