ព្យុះ ៣ ក្នុងពេលតែមួយ ចាប់ពីថ្ងៃទី 7-10 ខែសីហា នេះទៅ ជាហេតុដែលអោយប្រទេសយើង នៅតែបន្តមានប្រពន្ធ័សម្ពាធទាប


ភ្នំពេញ÷ ដោយយោងទៅតាម គេហទំព័រហ្វេសបុកផ្លូវការរបស់ ក្រសួងធនធានទឹកនិងឧតុនិយម ចុះផ្សាយបន្ថែមនាព្រឹកថ្ងៃពុធ ទី ៧ កើត ខែស្រាពណ៍ ព.ស ២៥៦៣ ដែលត្រូវ និងថ្ងៃទី 7 ខែ សីហា ឆ្នាំ 2019 បានអោយដឹងថា ចាប់ពី​ ថ្ងៃទី 7-10 ខែសីហា ឆ្នាំ2019​ នឹងមានព្យុះចំនួនបី ស្របពេលតែមួយ រួមមាន៖
-ព្យុះទី ៨ ឈ្មោះ ហ្រ្វង់ស៊ីសកូ (Francisco) ដែលមានទិសដៅឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ ។
-​ព្យុះទី ៩ ឈ្មោះ ឡេគីម៉ា (Lekima) ដែលមានទិសដៅឆ្ពោះទៅកាន់តៃវ៉ាន់ ។
-ព្យុះទី ១០ ឈ្មោះ ក្រសារ (Krosa) ដែលជាឈ្មោះកម្ពុជាយើងបានដាក់ ដែលមានទិសដៅឡើងទៅលើ ភាគខាងជើង ។ ប៉ុន្តែមិនមានផលប៉ះពាល់ដល់ប្រទេសយើងទេ​ គ្រាន់តែបង្ករអោយប្រពន្ធ័សម្ពាធទាប (ITCZ) នៅតែបន្តគ្របដណ្ដប់មកលើប្រទេសកម្ពុជាយើង ។ ប្រពន្ធ័សម្ពាធទាប នឹងមានការប្រែប្រួលខុសបន្តិចពីកាលពីការជូនដំណឹងប្រចាំសប្ដាហ៏កន្លងមក។ ដូចនេះ សម្រាប់កម្ពុជាយើង៖
១. ភ្លៀងនៅតែបន្តធ្លាក់ដដែល គ្រាប់តែនៅតំបន់មាត់សមុទ្រ ភ្លៀង ខ្យល់នៅតែបន្តកើតមាន និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

២. បណ្ដាខេត្តដែលស្ថិតនៅជាប់នឹងព្រំប្រទល់វៀតណាម បរិមាណភ្លៀងនិងកើនឡើងខ្លាំង ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ ដែលអាចបង្កឲមានជាជំនន់ទឹកភ្លៀង។

៣. កម្លាំងខ្យល់នៅមានកម្រិតខ្លាំងដដែលគឺ ១៥-២០ ម៉ែត្រក្នុងមួយវិនាទី។

អាស្រ័យហេតុនេះបងប្អូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនអ្នកនេសាទ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា។


Subscribe for our Newsletter

RE-IMAGINING THE WAY
Back to top