បុរសម្នាក់និយាយរឿង ចាហ្វាយខេត្តមុនៗ យកឃ្លីដាក់ក្នុងមាត់តោពីរ ដើម្បីបង្ក្រាបមហិទ្ធិរិទ្ធដ៏ខ្លាំងខ្លា និងចិនដាក់រូបសំណាកដំរី ៥ក្បាល ដើម្បីការពារហុងស៊ុយ
យោងតាមការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក
លោក ពុយ គា ដែលជាអ្នកកាសែតអាជីពម្នាក់មានឈ្មោះបោះសំឡេងក្នុងពិភពអ្នកកាសែត
បានឲ្យដឹងថា ការយកដំរីជល់ជាមួយតោរាប់ទសវត្សរ៍មកហើយពុំមាននរណាម្នាក់ហ៊ានសង់សំណង់
ឬបើកហាងលក់ដូរនៅលើដីច្រមុះជ្រូកដ៏ធំមួយនៅទល់មុខតោពីរកណ្តាលក្រុងព្រះសីហនុឡើយ
ព្រោះអ្នករស៊ីមានជំនឿថា ជំនួញរបស់គេអាចនឹងត្រូវវិនាស ឬខាតឡុងចុង ព្រោះរូបសំណាកតោពីរសំឡឹងចំពីមុខនឹងធ្វើឱ្យហុងស៊ុយធ្លាក់
ប៉ុន្តែដោយសារដីនៅក្រុងព្រះសីហនុឡើងថ្លៃហួសពីការស្មាន
និងពិបាករកកន្លែងល្អៗបានតទៅទៀត ក្រុមហ៊ុនចិនក៏ជំនះកសាងអគារដ៏ធំមួយ
តែរកមធ្យោបាយការពារ ដោយសង់រូបសំណាកដំរីចំនួន៥
ដើម្បីទប់ទល់មហិទ្ធិរិទ្ធដ៏ខ្លាំងខ្លារបស់តោទាំងពីរ។ យោងតាមឯកសារសត្វ
សត្វដំរីអាចសំលាប់តោបាន ហើយដំរីមួយអាចទប់ទល់ជាមួយតោញីចំនួន៧
ឬតោឈ្មោលពីរទើបអាចសំលាប់សត្វដំរីមួយបាន។
មានរឿងដំណាលជាច្រើនស្តីពីចៅហ្វាយខេត្តព្រះសីហនុ
ដែលខ្លាចតោស៊ីឱ្យធ្លាក់ពីដំណែង។
នៅពេលមួយនោះមានចៅហ្វាយខេត្តមួយរូបដាច់ចិត្តទៅអញ្ជើញគ្រូទាយមកពីហុងកុង
ដើម្បីរកវិធីទប់ដំណែងគាត់។ គ្រូហុងស៊ុយនោះបានឱ្យឳវាទថា
ត្រូវតែដាក់គ្រាប់ឃ្លីចូលក្នុងមាត់តោដើម្បីកុំឱ្យខាំបាន។
កាលដើមឡើយរូបសំណាកតោហាមាត់ពុំមានគ្រាប់ឃ្លីនៅខាងក្នុងឡើយ។ យ៉ាងណាក៏ដោយ
នេះគ្រាន់តែជាការអង្កេតមួយរបស់ខ្ញុំតែប៉ុណ្ណោះ រីឯជំនឿជារឿងរបស់បុគ្គល ព្រោះអ្នកមានគេមិនជឿលើជំនឿអរូបីយ៍ណា
ដែលគ្មានហេតុផលច្បាស់លាស់នោះទេ ឧទាហរណ៍៖
ក្នុងនោះក៏មានអ្នកសង់ផ្ទះចំផ្លូវដែលបុកចំពីមុខដែរ ហើយធ្វើឱ្យគេកាន់តែមានជាងមុន ….៕