ចូររួមត្រេអរ! រាជរដ្ឋាភិបាលសម្រេច បញ្ចេញរថយន្តក្រុងសាធារណះដឹកបងប្អូនទៅស្រុកឥគិតថ្លៃ ក្នុងឱកាសបុណ្យភ្ញុំបិណ្ឌខាងមុខនេះ
បន្ទាប់អំពីសម័យប្រជុំពេញអង្គគណះរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ទីស្តីការគណះរដ្ឋមន្រ្តីបានចេញ សេចក្ដីប្រកាសព័ត៏មាន ស្ដីពី សម័យប្រជុំពេញអង្គគណះរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖
១. សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់។
២. សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណះ៣ឆ្នាំរំកិល ២០១០-២០២២។
៣. សេចក្ដីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្ដីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្ត អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនតាក់ ឫ UNCAC) ជុំទី២ នៅកម្ពុជា។
៤. បញ្ហាផ្សេងៗ
ក្នុងនោះដែររដ្ឋាភិបាលបានសម្រេចបញ្ចេញរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥគិតថ្លៃ ទៅស្រុកកំណើតនិងត្រលប់មករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀលក្នុងមួយនាក់ជូនដល់មន្រ្តីរាជការ កលកំម្លាំងប្រដាប់អាវុធ មន្រ្តីជាប់កិច្ចសន្យា បុគ្គលិកអណ្ដែត និងមន្រ្តីចូលនិវត្តន៍។
អង្គប្រជុំពេញអង្គគណះរដ្ឋមន្រ្តី បានបិទសម័យប្រជុំនៅវេលាម៉ោង១២និង៥នាទី។