អគារទម្ងន់ ៧,៦០០តោន អាចផ្លាល់ទីទៅកាន់ទីតាំងថ្មី ដោយប្រើប្រាស់រ៉ូបូត ពិតជាអស្ចារ្យមែនចិន
ចិន៖ ថ្មីៗនេះ
វិស្វករចិនបានផ្លាស់ទីអគារនៃសាលាបឋមសិក្សា Lagena ដែលមានអាយុកាល៨៥ឆ្នាំ
ទៅកាន់ទីតាំងថ្មីមួយទៀតនៅក្នុងទីក្រុងសៀងហៃដោយជោគជ័យ
ដោយមានជំនួយពីជើងរ៉ូបូតជាច្រើនគ្រឿង។
គួរឲ្យដឹងថា
ការផ្លាស់ទីអគារពីមួយកន្លែងទៅមួយកន្លែងនៅក្នុងប្រទេសចិន មិនមែនជារឿងថ្មីនោះទេ
ប៉ុន្ដែអ្វីដែលធ្វើឲ្យការផ្លាស់ទីនៃអគារសិក្សាវ័យចំណាស់ ដែលមានទម្ងន់រហូតដល់៧,៦០០តោននេះ
ទទួលបានការចាប់អារម្មណ៍
គឺដោយសារក្រុមវិស្វករបានជ្រើសរើសវិធីសាស្ដ្ររំកិលប្រកបដោយគំនិតច្នៃប្រឌិត
និងដំបូងគេបង្អស់ ដែលបង្កើតជើងរ៉ូបូតចំនួន១៩៨គ្រឿង
ដើម្បីជួយបម្លាស់ទីអគារយក្សនេះ បានចម្ងាយ៦២ម៉ែត្រ
ក្នុងរយៈពេល១៨ថ្ងៃ។
ជាក់ស្ដែង
តាមរយៈឃ្លីបវីដេអូដែលបង្ហោះដោយសារព័ត៌មានហុងកុង South China Morning
Post បានបង្ហាញឲ្យឃើញថាជើងរ៉ូបូតនីមួយៗកំពុងតែធ្វើចលនាបណ្ដេញគ្នា
ដែលអាចធ្វើការរំកិលម្ដងបានចម្ងាយពី២ ទៅ ៣អ៊ីញ។
ទន្ទឹមនឹងនេះដែរ
វិស្វករគម្រោងបានរៀបរាប់ថា ជើងនៃរ៉ូបូត ត្រូវបានបង្កើតឡើងដោយយកត្រាប់តាមជើង
និងរបៀបដើររបស់មនុស្ស
ហើយវាមិនត្រឹមតែមើលទៅគួរឲ្យចាប់អារម្មណ៍ជាងវិធីផ្លាស់ទីតាមបែបបុរាណប៉ុណ្ណោះទេ
ប៉ុន្ដែវាថែមទាំងជួយសន្សំពេលវេលាបាន ២០%ផងដែរ។ ហើយជើងរបស់រ៉ូបូតក៏ជួយសម្រួលដល់វិស្វករក្នុងការបង្វិល
និងផ្លាស់ប្ដូរទិសដៅអគារម្ដង បានប្រហែល២០ដឺក្រេទៀតផង។
សូមបញ្ជក់ថា
អគារខាងលើបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៣៥ ហើយមូលហេតុដែលគេផ្លាស់ប្ដូរទីតាំង
គឺដើម្បីយកទីនោះ បង្កើតជាមជ្ឈមណ្ឌលពាណិជកម្មថ្មីមួយទៀត៕